Category

Tuesday, October 21, 2014

តើច្បាប់ជាអ្វី? What is Law?

តើច្បាប់ជាអ្វី?? 
តើមនុស្សអាចរស់នៅដោយគ្មានច្បាប់បានដែរឬទេ? 

បើនិយាយពីច្បាប់គេអាចបកស្រាយបានច្រើនអត្ថន័យ និងអធិប្បាយបានយ៉ាងច្រើនពីប្រវត្តិ ការអនុវត្ត និងវិសាលភាពរបស់ច្បាប់។ ប៉ុន្តែ ដើម្បីកុំឲ្យស្មុគស្មាញនិងងាយយល់ខ្ញុំសូមឲ្យអត្ថន័យ នៃច្បាប់ តាមន័យទូលាយ និងចង្អៀត។

ច្បាប់តាមន័យទូលាយ គឺជាបណ្តាវិធាន គតិយុត្តសម្រាប់គ្រប់គ្រង និងដឹកនាំប្រទេស។ ចំណែក ន័យចង្អៀតវិញ មានន័យថា ជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយស្ថាប័ននីតិបញ្ញត្តិ និងដាក់ទណ្ឌកម្មដោយអាជ្ញាធរសាធារណៈ។ តាមន័យខាងលើ ច្បាប់គឺចេញដោយស្ថាប័នមាន សមត្ថកិច្ច ដែលមានវិសាលភាពអនុវត្តទូទៅគ្រប់ប្រជាពលរដ្ឋទាំងអស់។
គេបង្កើតច្បាប់ គឺសម្រាប់គ្រប់គ្រងមនុស្ស ឲ្យរស់នៅចុះសម្រុងគ្នាក្នុងសង្គមមួយ ដូចនេះប្រសិនបើ មនុស្សរស់នៅដោយគ្មានច្បាប់គឺដូចជាសត្វតិរច្ឆាន ពួកគេនឹងមិនគោរពសិទ្ធិអ្វីទាំងអស់ ហើយ យកច្បាប់ព្រៃមកប្រើ។

នៅក្នុងពិភពលោកមានប្រព័ន្ធច្បាប់ពីរគឺ Civil Law និង Common Law។ Civil Law គឺជាប្រព័ន្ធច្បាប់ ដែលមានតាក់តែង ចងក្រង ឬអាចនិយាយបានថាជាច្បាប់ សរសេរ។ Common Law ជាប្រព័ន្ធច្បាប់ ឥតសរសេរ ដូចនេះពេលមានបញ្ហាកើតឡើង គេយកសាលក្រម ឬសេចក្តីសម្រេចមុនៗ ដែលស្រដៀង ឬដូចគ្នាយកមកប្រើ។

No comments:

Post a Comment

categories

Like Us